Ganzberg Challage
Ganzberg Challage is a format game show which will be aired by MyTV tv station in Cambodia.
Ganzberg Challage is a format game show which will be aired by MyTV tv station in Cambodia.
Mystery Love is a format game show which will be aired by CTN tv station in Cambod
ស្ថានីយ៏ទូរទស្សន៏ ម៉ាយធីវី បានបង្កើតកម្មវិធីលក្ខណៈកំប្លុកកំប្លែងមួយ ដែលតែងតែធ្វើអោយលោកអ្នកផ្ទុះសំណើចស្ទើទប់ចិត្តមិនបាន
ជារៀងរាល់ចុងសប្ដាហ៍នោះគឺកម្មវិធី អូឡាឡា។
ជារៀងរាល់ចុងសប្ដាហ៍លោកអ្នកតែងតែជួបជាមួយពិធីករដែលពួកែចាក់ផា និងពួកែបាញ់ គឺលោកប៉ែន ចំរ៉ុង អ្នកនាង កាតុ លោកប៊ីអាយជី
និងអ្នកនាងគង់ សុជាតិ ដែលពិធីករទាំងបួនរូបតែងតែរិះរកនូវគន្លឹះក៏ដូចជាStyleថ្មីៗ ជួនបងប្អូនប្រជាពលរដ្ឋខ្មែរកំសាន្តសប្បាយ
រៀងរាល់សប្ដាហ៏។
គោលបំណងរបស់កម្មវិធី
កម្មវិធីអូឡាឡា តែងតែផ្លាស់ប្តូរប្រធានបទថ្មីៗ ប្លែកៗបែបជាលក្ខណៈកំប្លែង ជារៀងរាល់សប្ដាហ៍ ដែលប្រធានបទនីមួយៗ សុទ្ធសឹងតែបង្កប់អត្ថន័យអប់រំ នៅក្នុងសង្គមនឹងរួមបញ្ចូលជាមួយពាក្យពេជន៍កំប្លុកកំប្លែង ដើម្បីបង្កើតបានជាប្រធានបទមួយដែលមានខ្លឹមសារអប់រំ និង កំប្លុកកំប្លែង។
វគ្គទី១
លោកអ្នកនឹងជួបជាមួយភាពសប្បាយរីករាយជាច្រើនដូចជា៖
» ការបង្ហាញក្បាច់រាំពីក្រុមរាំប្រចាំកម្មវិធី
» ការសំណេះសំណាលលក្ខណៈបាញ់និងចាក់ផា រវាងពិធីករទាំងបួន
» ការសម្ដែងពិសេសពីតារាកិត្តិយស
វគ្គទី២
ការជជែកកំសាន្តរវាងពិធីករ និងតារាកិត្តិយស និងសួរសំនួរទាក់ទងនឹងប្រធានបទជាលក្ខណៈបាញ់ និងចាក់ផាពីសំណាក់ពិធីករ
ទាំងបួនរូបទៅកាន់តារាកិត្តិយស។
វគ្គទី៣
ការលេងហ្គេមថ្មីៗ ប្លែកៗ រវាងពិធីករ នឹងតារាកិត្តិយស។ ដែលហ្គេមនីមួយៗ ត្រូវបានផ្លាស់ប្ដូររៀងរាល់មួយសប្ដាហ៍ម្ដង។
វគ្គទី៤
លោកអ្នកនឹងបានផ្ទុះសំណើចជាមួយក្រុមកំប្លែងល្បីៗប្រចាំកម្មវិធី និងការបញ្ចូលសម្លេងកំប្លែងដោយ ហៃ ដារ៉ូ ប៉ូលីន និង កញ្ញាស៊ីវ ឡុងនី។
កម្មវិធី Mr & Mrs Talk Show
រៀងរាល់ថ្ងៃអាទិត្យចុងសប្ដាហ៍ ប្រិយមិត្តទស្សនិកជនតែងតែបានកំសាន្តសប្បាយ រីរាយជាមួយកម្មវិធីជជែកកំសាន្តបែបកំប្លែងគឺ កម្មវិធីMr & Mrs Talk Show
ដែលមានពិធីករ Taboi & Sansana តែងតែផ្ដល់ជួននូវភាពសប្បាយរីករាយ រៀងរាល់ចុងសប្ដាហ៍។
គោលបំណង៖
កម្មវិធីMr & Mrs Talk Show គឺចង់បង្ហាញពីជីវិតពិតរបស់សិល្បៈករសិល្បៈការិនីខ្មែរល្បីៗ ជួនដល់ប្រជាពលរដ្ឋខ្មែរអោយបានដឹង ជាពិសេសមានគោលបំណង ចង់លើកស្ទួយវិស័យសិល្បៈខ្មែរ អោយកាន់តែរីកចំរើន ថែមទៀត និងផ្ដល់ភាពសប្បាយរីករាយ ជួនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាចង់អោយប្រជាជនខ្មែរទូទាំងប្រទេស បន្តរនិងគាំទ្រវិស័យសិល្បៈខ្មែរបន្ថែមទៀត។
វគ្គទី១ លោកអ្នកនឹងបានសើចសប្បាយជាមួយការធ្វើត្រាប់តាមតារាកិត្តិយស ពីតារាដែលពោពេញទៅដោយភាពកំប្លុកកំប្លែង គឺ កញ្ញារ៉ូលីន រូមជាមួយការបង្ហាញខ្លួនតារាកិត្តិយស។
វគ្គទី២ ការសម្ភាសន៍អំពីរឿងរ៉ាវផ្ទាល់ខ្លួន និងជីវិតរស់នៅប្រចាំថ្ងៃរបស់តារាកិត្តិយស។
វគ្គទី៣ ជួបជាមួយការបកស្រាយបទចម្រៀងពីតារាកិត្តិយស។
វគ្គទី៤ ជួបជាមួយក្រុមកំប្លែងល្បីៗប្រចាំកម្មវិធី។